CAMBODIA NEWS TODAY

ព័ត៌មាន ប្រទេសកម្ពុជា ថ្ងៃនេះ

ទូរស័ព្ទ LG Prada មានលក់ នៅកម្ពុជា


ក្រុមហ៊ុន ជី ហ្គៀ ថ្មីៗនេះ បាន និងកំពុងដាក់លក់ទូរស័ព្ទ ប្រភេទថ្មី LG PRADA ដែលមានការរចនាឡើង យ៉ាងល្អបំផុត ក្នុងពិភពលោក ហើយទូរស័ព្ទនេះ មានសមត្ថភាពខ្ពស់ ងាយស្រួលប្រើប្រាស់អ៊ីនធើណេត ក្នុងល្បឿនលឿន ព្រមទាំងអាចអាន និងសរសេអក្សរខ្មែរ។

LG PRADA 3.0 ផលិតឡើង ដើម្បីការទំនាក់ទំនង បែបប្រណិត ទំនើប និងទាន់សម័យ ក្នុងពេលតែមួយ ក្រោមកិច្ចសហការលើកទី៣ រវាង ក្រុមហ៊ុនយក្ស ចំនួនពីរគឺ PRADA របស់ប្រទេសអ៊ីតាលី និង LG របស់ប្រទេសកូរ៉េខាងត្បូង។

LG PRADA 3.0  ជាទូរស័ព្ទមានសមត្ថភាពខ្ពស់ អេក្រង់ IPS 4.3 អ៊ីញ បំពាក់ដោយ NOVA Display ដែលមានពន្លឺភ្លឺផ្តាច់គេ កម្រិត 800 Nit និងមានកម្រាស់ត្រឹមតែ 8,5 មីលីមែត្រ ដំណើរការជាមួយប្រព័ន្ធ Android 2.3 ដែលអាច Update ទៅ Android 4.0 Ice Cream Sandwich, CPU 1GHz Dual Core/Dual Channel សម្រាប់ដំណើរការ ក្នុងល្បឿនដ៏លឿន និងមាន Dual-Band Wi Fi ដែលអាចប្រើប្រាស់ អ៊ីនធើណេត តាមរយៈ Wi Fi បានក្នុងល្បឿនលឿនទ្វេដង។ Prada Phone by LG 3.0 ភ្ជាប់មកជាមួយ ម៉ាស៊ីន ថតទំហំ 8 MP ខាងក្រោយ និង1.3 MP ខាងមុខ ព្រមទាំងមានអង្គចងចាំទំហំ 8 GB និងអាចបន្ថែម អង្គចងចាំរហូតដល់ 32 GB។

ទូរស័ព្ទ Prada ត្រូវបានផលិតឡើង តាមស្តង់ដាររចនារបស់ Prada ដែលមានសំបកខាងក្រោយឡើងយកគំរូ តាមម៉ូតស្បែក Saffiano ។ ចំណេកឯប៊ូតុង និងការរចនា នៅខាងក្នុងទូរស័ព្ទ មានពណ៌ស ខ្មៅ គឺក្នុងបំណងឆ្លុះបញ្ចាំង ពីនិមិត្តសញ្ញា និងពណ៌ដ៏ល្បីល្បាញ របស់ PRADA។

LG និង Prada បានសហការគ្នាផលិតទូរស័ព្ទលើកដំបូង នៅឆ្នាំ ២០០៧ គឺម៉ូឌែល LG KE850  ដែលជាទូរស័ព្ទ ប្រភេទ Touch Screen ដំបូងបំផុតរបស់ក្រុមហ៊ុន LG និងជាទូរស័ព្ទប្រភេទ Capacitive Touchscreen ដំបូងបំផុតរបស់ពិភពលោក ហើយ លក់ដាច់បានជាង ១លានគ្រឿងក្នុងកំឡុងពេល ១៨ ខែ ព្រមទាំងបានទទួលពានរង្វាន់ជាច្រើនថាជាទូរស័ព្ទដែលមានការរចនាល្អផ្តាច់គេ។ ក្រោយពីក្រុមហ៊ុន LG បានចេញលក់ ទូរស័ព្ទ LG Prada លើកទី១មក ទីផ្សារទូរស័ព្ទដៃ មានការវិវឌ្ឍ និងផ្លាស់ប្តូរ យ៉ាងឆាប់រហ័ស ទៅកាន់ទូរស័ព្ទ ប្រភេទTouch Screen និង ប្រភេទស្មាតហ្វូន។

Leave a comment

Information

This entry was posted on March 14, 2012 by in ព័ត៌មានក្នុងស្រុក.