CAMBODIA NEWS TODAY

ព័ត៌មាន ប្រទេសកម្ពុជា ថ្ងៃនេះ

សាលាមត្តេយ សាន់ម៉ុនតេសូរី ធ្វើពិធី ជួបជុំ អាណាព្យាបាលសិស្ស មុនដំណើរការ វគ្គសិក្សាថ្មី


ភ្នំពេញៈ សាលាមត្តេយ្យ សាន់ម៉ុនតេសូរី ដែលជា សាលាបង្រៀន កម្រិតថ្នាក់ មត្តេយ្យថ្មីមួយទើប បង្កើតឡើង កាលពីល្ងាច ថ្ងៃទី១៦ ខែមីនា កន្លងទៅ បានបង្កើតកម្មវិធី ជួបជុំមួយ ជាមួយ អាណា ព្យាបាលសិស្ស ដើម្បីរិតចំណងមិត្តភាព រវាងគ្នានិងគ្នា មុននឹងចាប់ផ្តើមដំណើរការ នូវវគ្គ សិក្សាថ្មី របស់ខ្លួន ។

លោកស្រី សុវណ្ណ នារីរ័ត្ន នាយិកាសាលាមត្តេយ្យ ម៉ុនតេសូរី បានឱ្យដឹងថា ពិធីជួបជុំនាថ្ងៃនេះ គឺដើម្បី ជប់លៀង លើកទឹកចិត្ត ដល់មាតាបិតាសិស្ស ក៏ដូចជារិតចំណង មិត្តភាព រវាងសាលា ជាមួយកូនសិស្ស តូចៗ ក៏ដូចជាមាតាបិតាអាណាព្យាបាល របស់ពួកគេ មុននឹងចាប់បើក ដំណើការ វគ្គសិក្សាថ្មី នៅពេលឆាប់ៗ ខាងមុខនេះ ។

លោកស្រីបន្តថា សាន់ម៉ុនតេសូរី ជាសាលា មត្តេយ្យមួយ ដែលមាន ស្តង់ដារបង្រៀន ពិសេស ខុសពី សាលាផ្សេងៗ នៅក្នុង ប្រទេសកម្ពុជា ដោយកម្មវិធី របស់សាលា បានបង្កប់នូវ ពាក្យគន្លឹះ ផ្សេងៗ នៅក្នុងឧបករណ៍ លេងរបស់ក្មេងៗ ហើយឱ្យក្មេងបានអាន មើល និងស្វែងយល់ ដោយ ខ្លួនឯង ដែលកម្មវិធីនេះ ត្រូវបានរកឃើញ ដោយលោកស្រី Marry Motessori និងត្រូវបាន គេ និយម ប្រើប្រាស់ ទូទាំងសកលោក ហើយអ្វីដែលកាន់តែ ពិសេស ជាងនេះ សាលាបាន បង្រៀន ឱ្យសិស្ស ចេះនិយាយភាសា២ គឺភាសាចិន និងអង់គ្លេស ចំណែកសាលាដទៃ មានតែភាសា អង់គ្លេស តែមួយប៉ុណ្ណោះ ។

លោកស្រី សុវណ្ណ នារីរ័ត្ន បានបញ្ជាក់ថា សាលាមត្តេយ្យ សាន់ម៉ុនតេសូរី នឹងចាប់ផ្តើមដំណើរការ នូវវគ្គសិក្សាដំបូង របស់ខ្លួន នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១២ ខាងមុខនេះ ជាមួយនឹងបន្ទប់រៀន ទូលាយ បំពាក់ដោយ កាមេរ៉ា ឃ្លាំមើល សកម្មភាពសិស្ស ហើយចំពោះវគ្គថ្មីនេះ ផងដែរ សាលា ក៏បានធ្វើការបញ្ចុះ តម្លៃសិក្សា ពិសេស ចាប់ពី ២០-៥០% ផងដែរ ដែលបានធ្វើឡើង កាលពី ថ្ងៃទី៥ ខែមីនា កន្លងទៅ និងបន្ត រហូតដល់ ថ្ងៃចាប់បើក ដំណើរការ តែម្តង ដែលទទួល សិស្ស ចាប់ពី អាយុ២-៦ឆ្នាំផងដែរ ៕

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Information

This entry was posted on March 16, 2012 by in ព័ត៌មានក្នុងស្រុក.
%d bloggers like this: