CAMBODIA NEWS TODAY

ព័ត៌មាន ប្រទេសកម្ពុជា ថ្ងៃនេះ

គូស្នេហ៍ ជំទង់មួយគូ សម្លាប់ខ្លួន ដើម្បីស្នេហា ស្មោះស្ម័គ្រ


វាពិតជា អស្ចារ្យ រកពាក្យ និយាយមិន ត្រូវមែន ។ ពាក្យថា ស្នេហា មានអត្ថន័យ ធំធេង និង ជ្រាលជ្រៅបំផុត ដែលគ្មានអ្នក ណាអាចវាស់ ស្ទង់បានឡើយ ។ ជាក់ស្ដែង នៅក្នុងពេលថ្មីៗនេះ គូស្នេហ៍មួយគូ ដែលស្ថិត ក្នុងវ័យជំទង់ ដូចគ្នា បានព្រមព្រៀងចងដៃគ្នា ហើយសុខចិត្ដ សម្លាប់ខ្លួនទាំងពីរ នាក់ ដើម្បីបញ្ជាក់នូវការ ស្រឡាញ់ ដ៏ជ្រាលជ្រៅ របស់ពួកគេ ។

រឿងរ៉ាវរបស់ ការធ្វើអត្តឃាត ដើម្បីបញ្ជាក់ ពីស្នេហា ស្មោះស្ម័គ្រនេះ បានកើតឡើង នៅប្រទេសបង់ក្លា ដេស ទីក្រុងហ្គូផាហ្គាន់ ដែលមានចម្ងាយ ១០៤ គីឡូម៉ែត្រពីរាជធានី ។

តាមព័ត៌មាន បានឱ្យដឹងថា នាពេល កន្លងទៅនេះ មានគូស្នេហ៍វ័យក្មេង មួយគូ ដែលរស់នៅ ប្រទេស បង់ក្លាដេស បាន សម្លាប់ខ្លួនជាមួយគ្នា ក្នុងថ្ងៃបុណ្យនៃ សេចក្ដីស្រឡាញ់ ដើម្បីបញ្ជាក់ពីភាពស្មោះ ស្ម័គ្រ រវាងគ្នា និងគ្នា ដោយសារតែភាគីខាង ស្រីត្រូវឪពុក-ម្ដាយបង្ខំឱ្យរៀបការជាមួយ បុរសផ្សេង ។

បើតាមសំដីរបស់ប៉ូលីស ប្រចាំនៅតំបន់នោះបាននិយាយថា ក្មេង ជំទង់ទាំងពីរនាក់នេះ បានលោតសម្លាប់ខ្លួន ពីលើអគារក្រុមហ៊ុន ទូរស័ព្ទដ៏ខ្ពង់មួយ ។ រឿងហេតុនេះ គឺបណ្ដាលមកពីភាគីខាងស្រី បានរៀបការទាំងបង្ខំ តាំងពីពីរខែមុនមក ម្ល៉េះ ដែលប្ដីរបស់នាងមានអាយុលើសនាង ដល់ទៅជាង ៣០ឆ្នាំឯណោះ ។

ប៉ុន្ដែនៅថ្ងៃ បុណ្យនៃសេចក្ដីស្រឡាញ់យុវតីវ័យ ១៦ឆ្នាំ រូបនេះ បានណាត់ជួប ជាមួយនឹងសង្សារ យ៉ាងសម្ងាត់ ដែលគេមានវ័យ ១៧ឆ្នាំ ហើយពួកគេបាន សម្រេចចិត្ដផ្ដាច់សង្ខារជា មួយគ្នាតែម្ដងទៅ ។

ប៉ូលិសរូបនេះបានឱ្យ ដឹងទៀតថា មុនពេលសម្លាប់ខ្លួននោះ គឺ ភាគីខាងប្រុសបានទូរស័ព្ទ ទៅប្រាប់បង ប្រុស របស់ខ្លួនថា ខ្លួន និងមិត្ដស្រីនឹងស្លាប់ នៅថ្ងៃបុណ្យនៃសេចក្ដី ស្រឡាញ់ជាមួយគ្នា ដើម្បីបានរស់នៅ ជាមួយ គ្នាជារៀងរហូត ។

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Information

This entry was posted on March 13, 2012 by in ព័ត៌មានអន្តរជាតិ.
%d bloggers like this: