CAMBODIA NEWS TODAY

ព័ត៌មាន ប្រទេសកម្ពុជា ថ្ងៃនេះ

ទូរគមនាគមន៍ កម្ពុជា ទទួលបាន ពានរង្វាន់មាស CQE ពីប្រទេសស្វីស


ភ្នំពេញៈ ទូរគមនាគមន៍ កម្ពុជា នាព្រឹកថ្ងៃទី១៦ ខែមីនា បានបង្ហាញពានរង្វាន់ មាសអន្តរជាតិ Century International Quality ERA (CQE) ដែលបានប្រគល់ ដោយអង្គការ Business Initiative Directions (BID) កាលពីថ្ងៃទី១១-១២ ខែមីនា កន្លងទៅ នៅទីក្រុង ហ្សឺណែវ ប្រទេសស្វីស បន្ទាប់ពី អង្គការអន្តរជាតិ នេះ ទទួលស្គាល់ថា ទូរគមនាគមន៍កម្ពុជា មានលក្ខណៈ ស្តង់ដារអន្តរជាតិ QC100 (TQM)។

លោក ឡៅ សារឿន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួល បន្ទុកអគ្គនាយក ទូរគមនាគមន៍កម្ពុជា បានមាន ប្រសាសន៍ ឱ្យដឹងថា ពានរង្វាន់ CQE ជាពានរង្វាន់ អន្តរជាតិមួយ ដែលធ្វើអំពីមាស ទម្ងន់ដល់ទៅ ៣គីឡូក្រាម ដែលមានការ ទទួលស្គាល់ ដោយប្រទេសចំនួន១១៧ នៅលើពិភពលោក ។

លោកបានបញ្ជាក់ថា ពានរង្វាន់CQE ត្រូវបានប្រគល់ជូន ទូរគមនាគមន៍កម្ពុជា បន្ទាប់ពី អង្គការអន្តរជាតិ BID ដែលជាអង្គការត្រួតពិនិត្យ វាយតម្លៃអន្តរជាតិ ពិនិត្យឃើញថា ទូរគមនាគមន៍កម្ពុជា ប្រតិបត្តិការ តាមកំរិតស្តង់ដារច្បាប់ នៃ ប្រទេស អង់គ្លេស QC100 (TQM) ដែលមានគោលការណ៍គ្រឹះ និងលក្ខណៈវិនិច្ឆ័យ ១៣ចំណុច ក្នុងនោះរួមមាន ការបំពេញតម្រូវការអតិថិជន, គំនិតច្នៃប្រឌិត, វិភាគព័ត៌មាននិងទិន្នន័យ, ភាពជាអ្នកដឹកនាំ ផែនការ-ការធ្វើសេចក្តីសម្រេចចិត្ត, ធនធានមនុស្ស, ការបន្តសិក្សានិងបណ្តុះបណ្តាល, មធ្យោបាយអនុវត្ត និងផលិតកម្ម, លទ្ធផលហិរញ្ញវត្ថុ, លទ្ធផលអាជីវកម្ម និងមានស្តង់ដារអន្តរជាតិ ISO 9000 ។

លោកថា ការត្រួតពិនិត្យវាយតម្លៃ របស់អង្គការBID និងការសម្រេចផ្តល់រង្វាន់នេះ បានចំណាយ ពេលវេលា អស់ ចំនួន១២ខែ ដើម្បីស្វែងរកក្រុមហ៊ុន ស្ថាប័ន នានាលើសកលលោក ដែលមានស្តង់ដារ អន្តរជាតិ ក្នុងនោះ មានក្រុមហ៊ុនជាច្រើន មកពីប្រទេសចំនួន១១៧ ត្រូវបានទទួលពានរង្វាន់នេះ ហើយសម្រាប់ប្រទេស កម្ពុជា យើង មានតែ២ប៉ុណ្ណោះ នោះគឺទូរគមនាគមន៍កម្ពុជា និងក្រុមហ៊ុន Sokimex  ដែលពិធីនេះ ធ្វើឡើងជា រៀង រាល់ ២ឆ្នាំម្តង ។

លោកបន្ថែមទៀតថា ពានរង្វាន់នេះ ជាមោទនភាពមួយរបស់ ទូរគមនាគមន៍កម្ពុជា នៅក្នុងការខិត ខំជំរុញ ប្រតិបត្តិការនាពេលកន្លងមក ដែលនេះ ជាការបង្ហាញឱ្យពិភពលោកឃើញថា យើងក៏ជាក្រុមហ៊ុន ស្តង់ដារ មួយ ដែលមានការទទួលស្គាល់ និងផ្តល់ពានរង្វាន់ ដោយអង្គការ BID បន្ទាប់ពីទទួលបាន ពានរង្វាន់នេះរួច ទូរគមនាគមន៍កម្ពុជា នឹងទទួលបានពានរង្វាន់មួយទៀត នៅសហរដ្ឋអាមេរិក ផ្នែក ICT នៅថ្ងៃទី២៨ ខែ ឧសភា ឆ្នាំ២០១២ ខាងមុខនេះផងដែរ ។

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Information

This entry was posted on March 16, 2012 by in ព័ត៌មានក្នុងស្រុក.
%d bloggers like this: