CAMBODIA NEWS TODAY

ព័ត៌មាន ប្រទេសកម្ពុជា ថ្ងៃនេះ

កម្ពុជា បង្កើតការងារ ដល់ប្រជាពលរដ្ឋ ៣៣៥,៤០០នាក់ តាមរយៈវិស័យ​ កាត់ដេរ ក្នុងឆ្នាំ២០១១


យោងតាម ទីភ្នាក់ងារ ព័ត៌មានចិន “ស៊ិនហួ” ចុះផ្សាយនៅរាត្រីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១២ថា នៅក្នុង ឆ្នាំ២០១១ កម្ពុជាបានបង្កើតការងារធ្វើ បាន៣៣៥,៤០០នាក់ តាមរយៈវិស័យកាត់ដេរ ។

ក្រសួងពាណិជ្ជកម្មកម្ពុជា បានឱ្យដឹងកាលពីថ្ងៃអង្គារ៍ ម្សិលមិញនេះថា កាលពីឆ្នាំមុន កម្ពុជា មានរោងចក្រ កាត់ដេរ សម្លៀកបំពាក់ និងវាយនភ័ណ្ឌចំនួន៣០៩កន្លែង ហើយមានបុគ្គលិក បម្រើការងារលើវិស័យ ចំនួន៣៣៥,៤០០នាក់ ក្នុងនោះ៩១ភាគរយ ជាស្ដ្រី ។

របាយការណ៍ចេញដោយក្រសួងខាងលើបានបញ្ជាក់ថា កាលពីឆ្នាំមុនរោងចក្រទាំងនេះ បានចំណាយប្រាក់ ប្រមាណ ៤០៨លានដុល្លារ សម្រាប់បើកប្រាក់បៀវត្ដន៍ ដល់កម្មករកាត់ដេរ ទាំងអស់នោះ ។

គួរបញ្ជាក់ថា វិស័យកាត់ដេរ និងវាយនភ័ណ្ឌ ជាផ្នែកមួយដែលផ្ដល់ប្រាក់ចំណូល ច្រើនជាងគេ សម្រាប់កម្ពុជា ។ ជាក់ស្ដែង កាលពីឆ្នាំ២០១១ កម្ពុជា បាននាំចេញ សម្លៀកបំពាក់ គិតជា ទឹកប្រាក់ ស្មើនឹង៤,២៤ពាន់ លាន ដុល្លារ សហរដ្ឋអាមេរិក បរិមាណនៃការនាំចេញនេះ គឺបាន កើនឡើង២៥ភាគរយ គិតចាប់បីដើមឆ្នាំ ។ សរុប ការ នាំចេញរបស់កម្ពុជា តាមរយៈវិស័យនេះបានកើនឡើងដល់៨៥ភាគរយ ។

សូមបញ្ជាក់ផងដែរថា សហរដ្ឋអាមេរិក និងបណ្ដាប្រទេសនៅ ប្លុកអឺរ៉ុប ជាប្រទេសទទួលទិញ សម្លៀក បំពាក់ច្រើន ជាងគេ ។ ក្នុងនោះការនាំចេញទៅកាន់ សហរដ្ឋអាមេរិក មានទឹកប្រាក់ ចំនួន២,០៥ពាន់ លាន ដុល្លារ តួលេខនេះកើន ឡើង១១ភាគរយ ។ ដោយឡែក ការនាំចេញទៅ កាន់បណ្ដា ប្រទេសប្លុកអឺរ៉ុបវិញ មានទឹកប្រាក់ចំនួន១,៣ពាន់ លាន ដែរ ដោយតួលេខនេះ បានកើនឡើង៤២ភាគរយ ៕

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Information

This entry was posted on March 14, 2012 by in ព័ត៌មានក្នុងស្រុក.
%d bloggers like this: