CAMBODIA NEWS TODAY

ព័ត៌មាន ប្រទេសកម្ពុជា ថ្ងៃនេះ

Apple លក់ iPads ថ្មី អស់ជាង៣លាន ត្រឹមតែ ១សបា្ដហ៍ដំបូង


សាន់ហ្វ្រាន់ស៊ីស្កូៈ យោងតាម គេហទំព័រ “Channel News Asia” ចុះផ្សាយនៅថ្ងៃទី២០ ខែមីនា ឆ្នាំ ២០១២ថា តែក្នុង១សបា្ដហ៍ ដំបូងប៉ុណ្ណោះ ក្រុមហ៊ុន អែបផល “Apple ”លក់ចេញ iPad ថ្មី អស់ជាង៣លាន គ្រឿង ឯណោះ។

លោក ហ្វីលីព ស្គីលល័រ “Philip Schiller”អនុប្រធានជាន់ខ្ពស់ផ្នែកចែកចាយផលិតផលលើទីផ្សារ ពិភពលោក បានលើកឡើងថា “នេះជាចំណុចខ្លាំង ព្រោះថា iPad ថ្មីរបស់យើងបានលក់ចេញដល់ទៅជាង៣លានគ្រឿងនៅ ក្នុងសបា្ដហ៍ដំបូង” ។

លោកអនុប្រធានរូបនេះ បានលើកឡើងទៀតថា “អតិថិជនរបស់យើង មានការចាប់អារម្មណ៍ យ៉ាងខ្លាំងចំពោះ ផលិត ផលថ្មីរបស់យើង ហេតុដូច្នេះយើងមិនឱ្យអតិថិជនទន្ទឹងរង់ចាំយូរឡើយ យើងនឹងបន្ដចែកចាយ ផលិតផលថ្មីនេះ នៅលើទីផ្សារពិភពលោក នៅថ្ងៃសុក្រ ខាងមុខនេះ” ។

គួររំលឹកថា ក្រុមហ៊ុន អែបផល បានផលិត iPad ថ្មី តែវាមានសណ្ឋានប្រហាក់ប្រហែលនឹង iPad ស៊េរីមុនដែរ ដោយគ្រាន់តែការរចនា និងផលិតឡើងពិសេសជាងមុន ដែលញាុំងឱ្យអតិថិជនចាប់អារម្មណ៍ជាខ្លាំង និងបានដាក់ លក់លើទីផ្សារសហរដ្ឋអាមេរិក កាលពី សបា្ដហ៍មុន ។ កាលពីពីថ្ងៃចន្ទម្សិលមិញនេះ ក្រុមហ៊ុនខាងលើក៏បានប្រកាសឱ្យដឹងផងដែរថា ប្រាក់ចំណូលដែលក្រុមហ៊ុនទទួល បានពី ការលក់ផលិតផលមានទឹកប្រាក់ជាង៩៧ពាន់លានដុល្លារ ៕

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Information

This entry was posted on March 20, 2012 by in ព័ត៌មានអន្តរជាតិ and tagged , , , , , , , .

Navigation

%d bloggers like this: