CAMBODIA NEWS TODAY

ព័ត៌មាន ប្រទេសកម្ពុជា ថ្ងៃនេះ

សូរ ឃុនៈ កុំឱ្យមានរូបភាព អាសអាភាស នៅលើ Internet


ភ្នំពេញៈរដ្ឋមន្រ្តី ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ លោក សូរ ឃុន កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១២ បានអំពាវនាវ ដល់សារធាណជន ក៏ដូចជា ក្រុមហ៊ុន ផ្តល់សេវាកម្ម Internet ទាំងអស់ នៅកម្ពុជា សូម កុំឱ្យមានវីដេអូ ឬរូបភាព អាសអាភាស នៅលើប្រព័ន្ធ Internet ។

នៅក្នុងពិធីសម្ពោធ ក្រុមហ៊ុន MEGA ដែលជាក្រុមហ៊ុន ផ្តល់សេវាកម្មអ៊ីនធឺណិតថ្មីមួយ នៅកម្ពុជា នារាត្រីថ្ងៃទី១៦ មីនា លោកសូរ ឃុន រដ្ឋមន្រ្តី ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានមាន ប្រសាសន៍ថា បច្ចេកវិទ្យា អ៊ីនធឺណិត និងវិស័យព័ត៌មានវិទ្យា បាននិងកំពុង រីកលូតលាស់ យ៉ាង ខ្លាំង នៅប្រទេសកម្ពុជា ហើយក៏មានប្រជាជន ប្រមាណជា១,៥លាននាក់ កំពុងប្រើប្រាស់ វិស័យនេះ ក្នុងការទំនាក់ទំនងផ្សេងៗ ។

ទន្ទឹមនឹង មានអ្នកប្រើប្រាស់អ៊ីនធឺណិត នៅកម្ពុជា កើនឡើងប្រមាណ១ភាគ១០ នៃចំនួន ប្រជាជនសរុប និងមានក្រុមហ៊ុនផ្តល់សេវាកម្ម វិស័យនេះ កើនឡើងដល់២៩ ក្រុមហ៊ុនហើយនោះ លោកសូរ ឃុន ក៏បានអំពាវនាវយ៉ាងដូច្នេះថា “ សូមកុំឱ្យមាន រូបអាសអាភាស នៅលើប្រព័ន្ធ Internet ដែលចូលតាមរយៈ ក្រុមហ៊ុនផ្តល់សេវាកម្មអ៊ីនធឺណិត នៅកម្ពុជា ក្នុងនោះរួមទាំង ក្រុមហ៊ុន MEGA ផងដែរ ព្រោះថា រូបភាពអាសអាភាសទាំងនោះ វាធ្វើឱ្យបាត់បង់តម្លៃវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ របស់ប្រទេសកម្ពុជា” ។

លោកថា កន្លងមក ឃើញមានលេចចេញ វីដេអូ រូបភាពអាសអាភាស ជាច្រើន នៅលើប្រព័ន្ធ Internet តាមរយៈបណ្តាញសង្គមមួយចំនួន ដូចជា Facebook ជាដើម ដែលធ្វើឱ្យ ប៉ះពាល់ ដល់ សីលធម៌សង្គម និង សេចក្តីថ្លៃថ្នូ របស់ប្រជាជនកម្ពុជា ៕

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Information

This entry was posted on March 17, 2012 by in ព័ត៌មានក្នុងស្រុក.
%d bloggers like this: