CAMBODIA NEWS TODAY

ព័ត៌មាន ប្រទេសកម្ពុជា ថ្ងៃនេះ

លី តាវហួរ ដើរតួរឿង “ជីវិតសាមញ្ញ” រកប្រាក់ចំណូល បានជាង​ ១១លាន​ ដុល្លារ


ប៉េកាំងៈ យោងតាមទីភ្នាក់ងារព័ត៌មានចិន “ស៊ិនហួ”  ចុះផ្សាយនៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១២ថា ខ្សែភាពយន្ដ រឿង “ជីវិតសាមញ្ញ” ដែលដើរតួដោយលោក អ៊ែនឌី ឡាវ ឬរហស្សនាមថា “លី តាវហួរ” និងតារាស្ដ្រីល្បីអ្នកស្រី ឌីននី យ៉ីប ទទួលបានការគាទ្រយ៉ាងពេញទំហឹង ហើយតាមរយៈ ខ្សែភាពយន្ដនេះ អាចរកចំណូលបានប្រមាណជាង ១១លានដុល្លារ ។

ប្រភពព័ត៌មាន ពីទីភ្នាក់ងារ ខាងលើ បានឱ្យដឹងទៀតថា គិតចាប់ពីថ្ងៃ ដាក់បញ្ចាំង កាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ ២០១២ រហូតមកដល់ ពេលនេះ ខ្សែភាពយន្ដសម្ដែង ដោយតារាជើងចាស់ ដ៏ល្បីល្បាញ លី តាវហួរ និងតារាស្រី ឌីននី យ៉ីប រកចំណូល បានយ៉ាងច្រើន ដែលមានទឹកប្រាក់ ចំនួន៧០លានយ័ន ស្មើនឹង១១,០៦លានដុល្លារ សហរដ្ឋអាមេរិក ។

សូមបញ្ជាក់ថា លោក លី តាវហួរ ជាកំពូលតារាភាពយន្ដ ដ៏ល្បីល្បាញ និងជាតារាចម្រៀង ម្នាក់ផងដែរ ដែលមាន ឈ្មោះបោះសម្លេង តាំងពីទសវត្សរ៍ ១៩៩០មកម្ល៉េះ ។ រហូតមកដល់ពេលនេះ តារារូបនេះ នៅតែទទួល បានការគាំ ទ្រ និងពេញនិយមពីសំណាក់ ទស្សនិកជនក្នុងស្រុក និងក្រៅស្រុកដដែល ។

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Information

This entry was posted on March 16, 2012 by in ព័ត៌មានអន្តរជាតិ.
%d bloggers like this: