CAMBODIA NEWS TODAY

ព័ត៌មាន ប្រទេសកម្ពុជា ថ្ងៃនេះ

បុរស​ មានកម្ពស់ ខ្ពស់ជាងគេបំផុត លើពិភពលោក


លោក Sultan Kosen អាយុ ២៩ឆ្នាំ ជា ជនជាតិ ទួគី បានក្លាយជាបុរស ដែលមាន កម្ពស់ខ្ពស់ ជាងគេបំផុត ក្នុងចំណោម មនុស្ស ទាំងឡាយ ទូទាំង ពិភពលោក ដោយលោក មានកំពស់ រហូតដល់ ៨ ហ្វីត ៣ អ៊ីង ស្មើនឹង២,៥ម៉ែត្រ និងមានទម្ងន់ ១៦៨,២គីឡូក្រាម ដែលធ្វើឱ្យ លោក សឹងតែ ដើរខ្លួនឯងមិនរួច។

លោក Sultan Kosen ត្រូវបាន វះកាត់ ជាមួយនឹងឱសថសាស្ត្រថ្មី ដែលផ្តល់ជូន ដោយក្រុម អ្នកស្រាវ ជ្រាវ ចំណាយ ពេល វេលា អស់រយៈ ពេល ២ឆ្នាំ ដើម្បីបញ្ឈប់ ការលូត លាត់ នៃកំពស់របស់លោក ត្រឹម អាយុ ២៩ឆ្នាំ ។ អាការៈរបស់លោក Kosen ត្រូវបានគេដឹងថាជាវា កើត ឡើងនៅពេល ដុំសាច់នៃ ក្រពេញ ទឹករំអិល ធ្វើឲ្យអ័រម៉ូន ធ្វើការ លូត លាស់ ហួសហេតុ ទើប បណ្តាល ឱ្យ លូតកំពស់ខ្ពស់ដូច្នេះ ដែល អាច វើឲ្យពួកគេមានគ្រោះថ្នាក់ ដល់ជីវិត ដូចនឹងលោក Robert Wadlow ក៏ថាបាន។

គួររម្លឹកថា លោក Robert Wadlow ដែល ត្រូវ បានគេចាត់ទុកថា ជា មនុស្ស ដែលខ្ពស់ ជាងគេ ទូទាំង ពិភពលោក នៅក្នុង ប្រវត្តិសាស្រ្ត ដែលមានកំពស់ ៨ហ្វីត ១១អ៊ីង ស្មើនឹង ២,៧២ម៉ែត្រ ត្រូវបានស្លាប់ នៅក្នុងវ័យ២២ឆ្នាំ របស់គាត់ ដោយ ស្ថិតនៅ ក្នុងឆ្នាំ ១៩៤០ ដោយសាតែលោក មាន អការៈ លូតលាស់ ដោយឥតឈប់ឈរ ទាល់តែសោះ ៕

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Information

This entry was posted on March 16, 2012 by in ព័ត៌មានអន្តរជាតិ.
%d bloggers like this: