CAMBODIA NEWS TODAY

ព័ត៌មាន ប្រទេសកម្ពុជា ថ្ងៃនេះ

Samsung ស្មាតហ្វូនបង្កើតកន្លែង ថាច់ និង ហ្វីល ដំបូងគេ​ នៅភ្នំពេញ


Samsung Galaxy Note លក់អស់ជាងមួយលានគ្រឿង ក្រោយសម្ពោធចេញលក់បានតែពីរសបា្ដហ៏ប៉ុណ្ណោះ នាថ្មីៗនេះ Samsung បានបង្កើតកន្លែង ថាច់ និង ហ្វីល ដំបូងគេនៅភ្នំពេញ ។

លោកវ៉ាត់ ឡាំផេង នាយកគ្រប់គ្រងប្រចាំប្រទេសកម្ពុជានៃក្រុមហ៊ុន Samsung Electronics បានមាន ប្រសាសន៍ថា Samsung Galaxy Note ពិតជាទំនើប ល្អឥតខ្ចោះមែនទើបធ្វើឱ្យល្បឿនលក់ដាច់លើសពីការស្មាន។ ក្រៅពីនេះស្រឡាយផលិតផលស្មាតហ្វូនរបស់់ Samsung ទាំងអស់រួមមាន Samsung Galaxy SII, Samsung Galaxy Tab 10.1 និង Galaxy Note បានដំឡើងប្រសិទ្ធិភាព (upgrade) កម្មវិធី icescream sandwich 4.0 របស់ Androi រួចស្រេចហើយ។ លើសពីនេះទៅទៀតអតិថិជនអាចទាញយកកម្មវិធី Khmum Browser និង Zirco Khmer ដែលអាចអាន

អក្សរខ្មែរបានពេញលេញ (ដោយមិនដាច់ជើង ឬ ស្រៈ) ។

លោកបានបន្ដទៀតថាឥឡូវនេះ Samsung បានបង្កើត  ថាច់ និង ហ្វីលហ្សូន (Touch & Feel Zone)  ដំបូងគេដើម្បីឱ្យអតិថិជនចូលរួមសាកល្បងប្រើផលិតផលស្មាតហ្វូនដ៏ទំនើបរបស់ Samsung ដែលអាចលេង Facebook, Twitter, Reader Hub, Games, Youtube និងកម្មវិធីជាង ២០០ ០០០ ទៀតដែលបានបំពាក់ក្នុងទូរស័ព្ទ Samsung ស្មាតហ្វូនទាំងអស់។

សូមចូលរួមសាកល្បងប្រើសមិទ្ធិផលច្នៃប្រឌិតដ៏ទំនើបចុងក្រោយរបស់ Samsung  ដោយឥតគិតថ្លៃ ចាប់ពីថ្ងៃនេះតទៅនៅតាម បណ្ដាហាង លក់ទូរស័ព្ទ មួយចំនួនមានដូចជាៈ ហាងលក់ទូរស័ព្ទ នីកា្ប , K-four Citymall និង ហាងលក់ទូរស័ព្ទដៃ ហាក់ សែ សាខាផ្សាធំថ្មី ដើម្បីស្វែងយល់ពីភាពទាន់សម័យ និងប្រសិទ្ធភាព ល្អឥតខ្ចោះរបស់ Galaxy Tab10.1, Galaxy SII និង Galaxy Note ។

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Information

This entry was posted on March 15, 2012 by in ព័ត៌មានអន្តរជាតិ.
%d bloggers like this: