CAMBODIA NEWS TODAY

ព័ត៌មាន ប្រទេសកម្ពុជា ថ្ងៃនេះ

ឥណ្ឌា គ្រោងសង់ ប្រាសាទ អង្គរវត្តទី២ ដែលមានទំហំ ធំជាង អង្គរវត្តខ្មែរ


ប្រភពព័ត៌មាន ពីទូរទស្សន៍ BBC បានរាយការណ៍ថា ក្រុមសាសនាហិណ្ឌូ នៅប្រទេស ឥណ្ឌាខាងលិច បានចាប់ផ្តើម គម្រោងសាងសង់ ប្រាសាទអង្គរវត្តទី២ ដែលយកតាមលំនាំ ប្រាសាទអង្គរវត្តខ្មែរ សុទ្ធសាធ ប៉ុន្តែប្រសាទថ្មីនោះ នឹងមានទំហំធំជាង អង្គរវត្តកម្ពុជា ។

ទូរទស្សន៍នេះ រាយការណ៍ថា កាលពីថ្ងៃចន្ទ ទី៥ ខែមីនា ឆ្នាំ២០១២ កន្លងទៅ ក្រុមកាន់លទ្ឋិសាសនា ហិណ្ឌូ បានចាប់ផ្តើម គម្រោង សាងសង់ប្រាសាទអង្គរវត្តទី២ ដែលមាន រយៈពេល១០ឆ្នាំ ដោយជ្រើស រើសយកទីតាំង នៅតាមបណ្តោយ ទន្លេ របស់សាសនាហិណ្ឌូ Ganges ស្ថិតនៅទី ក្រុងប៉ាតណា (Patna) នៃ រដ្ឋបៃហៀរ ប្រទេស ឥណ្ឌា ហើយចំណាយទឹកប្រាក់ ត្រឹមតែ ២០លានដុល្លារ សហរដ្ឋអាមេរិក។

ក្រុមកាន់សាសនាហិណ្ឌូ និយាយថា ពួកគេនឹងចំណាយ រយៈពេល១០ឆ្នាំ ដើម្បីសាងសង់ ប្រាសាទនេះ សម្រាប់ទុកជាទីសក្តារៈបូជារបស់ហិណ្ឌូនិយម ហើយប្រាសាទថ្មីនេះ នឹងក្លាយជាប្រាសាទ របស់ពួកហិណ្ឌូ ដែលធំជាងគេបំផុត នៅលើពិភពលោក។ “វានឹងត្រូវបានគេស្គាល់ជាប្រាសាទ ដែលមានឈ្មោះថា Virat Angkor Wat Ram ប៉ុន្តែវាក៏ក្លាយជាទីស្នាក់នៅ របស់អាទិទេពដូចជា អាទិទេព Radha-Krishna  អាទិទេព Shiv-Parvati អាទិទេព Ganesh, Surya និងអាវតាចំនួន១០ទៀត នៃព្រះវិស្ណុផងដែរ”។ ពួកគេ នឹងធ្វើឲ្យ ប្រាសាទ មួយនេះ ក្លាយជានិមិត្តរូប នៃប្រាសាទពួកហិណ្ឌូ នៅលើពិភពលោក។

ពាក់ព័ន្ធនឹងករណីខាងលើនេះ លោក ថៃ នរៈសត្យា រដ្ឋលេខាធិការ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ កម្ពុជា បានឆ្លើយតបវិញថា បណ្តាប្រទេសផ្សេងៗដូចជាប្រទេសថៃ បានសាងសង់រូបសំណាក អង្គរវត្ត ជាលក្ខណៈ តូច ហើយបាន បង្ហាញពីអត្តសញ្ញាណរបស់ប្រាសាទខ្មែរ គឺត្រឹមត្រូវ តែប្រទេសឥណ្ឌា ដែលសាងសង់ ដូច ហើយ ធំជាងប្រសាទខ្មែរនោះ គឺមិនអាចទៅរួចទេ។

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: