CAMBODIA NEWS TODAY

ព័ត៌មាន ប្រទេសកម្ពុជា ថ្ងៃនេះ

សហព័ន្ធពាណិជ្ជកម្មកម្ពុជា-អង្គការសិទ្ធិមនុស្ស ជំរុញឱ្យអាជ្ញាធរចាប់ខ្លួន ឈូក បណ្ឌិត


ភ្នំពេញៈ យោងតាមទីភ្នាក់ងារព័ត៌មានចិន “ស៊ិនហួ” ចុះផ្សាយនៅថ្ងៃទី១៥ ខែមីនាឆ្នាំ ២០១២ ថា សហព័ន្ធ ពាណិជ្ចកម្មកម្ពុជាចំនួន៣២និងក្រុមអង្គការសិទ្ធិមនុស្សបានជំរុញឱ្យ អាជ្ញាធរក្នុងស្រុកចាប់ខ្លួន ឈូក បណ្ឌិត អតីត អភិបាលក្រុងបាវិត ពាក់ព័ន្ធរឿងបាញ់ ប្រហារលើកម្មករ កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១២ ។

យោងតាមសេចក្ដីប្រកាសព័ត៌មានមួយបានឱ្យដឹងថា “លោក ស ខេងឧបនាយករដ្ឋមន្ដ្រី និង ជា    រដ្ឋមន្ដ្រីក្រសួង មហាផ្ទៃ បានបញ្ជាក់យ៉ាងច្បាស់ទៅលើជនសង្ស័យដែល ជាប់ ពាក់ព័ន្ធនឹងការបាញ់ប្រហារ ហើយអ្នកដែលប្រព្រឹត្ដ នោះគឺលោក ឈូក បណ្ឌិត ជាអតីត អភិបាលក្រុងបាវិត យើងយើងជំរុញដល់រដ្ឋាភិបាលកម្ពុជាដើម្បីធ្វើការចាប់ ខ្លួន ជន សង្ស័យ” ។

នៅក្នុងសេចក្ដីប្រកាសព័ត៌មានបានបញ្ជាក់យ៉ាងច្បាស់ថា “យើងក៏ជំរុញឱ្យមានការ កាត់ ទោសតាមក្រិត្យក្រម និង វិនិច្ឆ័យទោសកំហុសតាមផ្លូវច្បាប់” ។

ពាក់ព័ន្ធនឹងករណីនេះ អង្គការលីកាដូ និងសហព័ន្ធ សហជីពកម្មករ និងអង្គការសង្គម ស៊ីវិលការពារ សិទ្ធិមនុស្ស ក៏បានអំពាវនាវឱ្យស្វែងរកយុត្ដិធម៌ជូនដល់ជនរងគ្រោះផងដែរ ។

សូមបញ្ជាក់ថា បន្ទាប់ពីលោក ឈូក បណ្ឌិត អតីតអភិបាលក្រុងបាវិតជាប់សង្ស័យ នឹង ករណីបាញ់ប្រហារលើកម្មការី  ដែលបម្រីការរោងចក្រក្នុងទឹកដីខេត្ដ ស្វាយរៀង កាល ពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១២កន្លងមកនេះ ។ មកដល់ថ្ងៃទី ០៥ ខែមីនា ឆ្នាំ២០១២ សម្ដេច តេជោ ហ៊ុន សែន ក៏បានបញ្ជាឱ្យដកតំណែងលោក ឈូក បណ្ឌិត ដើម្បីទុកភារៈ កិច្ច នេះសម្រាប់តុលាការធ្វើការវិនិច្ឆ័យទោសតាមច្បាប់ ។

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Information

This entry was posted on March 15, 2012 by in ព័ត៌មានក្នុងស្រុក.
%d bloggers like this: