CAMBODIA NEWS TODAY

ព័ត៌មាន ប្រទេសកម្ពុជា ថ្ងៃនេះ

ក្រុមចោរ បាញ់សម្លាប់ អាជីវករលក់មាស នៅផ្សារចាស់


ដូនពេញៈ ក្រុមចោរ២នាក់ ប្រដាប់ដោយ កាំភ្លើង k-59 បានបាញ់សម្លាប់ បុរសជា អាជីវករលក់មាស ប្តូរប្រាក់ នៅផ្សារចាស់ ប្លន់យកគ្រឿង អលង្ការ ខណៈដែលជនរងគ្រោះ ចេញពីផ្សារ កាលពីវេលា ម៉ោង៥ល្ងាច ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១២ បណ្តាលឱ្យស្លាប់ភ្លាមៗតែម្តង ។

ប្រភពព័ត៌មាន នៅកន្លែងកើតហេតុ បានឱ្យដឹងថា ជនរងគ្រោះ ត្រូវក្រុមចោរប្លន់ ដែលមានគ្នា ២នាក់ អង្គុយចាំ នៅច្រកចូលផ្ទះ ខណៈឃើញជនរងគ្រោះ ក្រុមចោរ បានបាញ់ប្រហារចំនួន ចំនួន៤គ្រាប់ មកលើជនរងគ្រោះ បណ្ដាលឱ្យស្លាប់ភ្លាមៗតែម្ដង លុះបន្តិចក្រោយមក ក៏មានសមត្ថកិច្ចទៅដល់ ។

ក្រោយពីទៅដល់កន្លែងកើតហេតុ សមត្ថកិច្ច បានឱ្យដឹងថា ជនរងគ្រោះឈ្មោះ ស៊ិន នាថ អាយុ ៣៥ឆ្នាំ រស់ នៅផ្ទះលេខ ៩៤ ជាន់ទី២ ផ្លូវលេខ១១៨ សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ មុខរបរជាជាងទង និងលក់គ្រឿង អលង្ការ នៅក្នុងផ្សារចាស់ ។

សមត្ថកិច្ច បញ្ជាក់ថា នៅពេលដើរចេញពីផ្សារ ដោយកាន់ស្បោងដាក់គ្រឿងអលង្ការ ជិតដល់ ច្រកចូលផ្ទះ ជនរងគ្រោះ ត្រូវ ក្រុមចោរប្លន់ ដើរចេញពីច្រកដឿងហែម បាញ់ប្រហារ ចំនួន ៤គ្រាប់ បណ្តាលឱ្យត្រូវចំ ៣គ្រាប់ ស្លាប់ ភ្លាមៗនៅ កន្លែងកើតហេតុ ត្រង់ចំណុចមុខឱសថស្ថាន សុភមង្គល តាមបណ្ដោយ ផ្លូវលេខ ១១៨ សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ ដែលមិនឆ្ងាយប៉ុន្មានពី ប៉ុស្ដិ៍នគរបាល សង្កាត់ផ្សារចាស់ នោះទេ ។ រួចហើយជនសង្ស័យទាំងនោះ បានដណ្ដើមយក ស្បោង ដាក់គ្រឿងអលង្ការ រួចជិះម៉ូតូ គេចខ្លួនបាត់ ។

យ៉ាងណាម៉ិញ ចំពោះករណី បាញ់ប្លន់សម្លាប់នេះ ប្រជាពលរដ្ឋ ជាច្រើន ដែលបានចោមរោម មើល នៅកន្លែង កើតហេតុ រិះគន់ថា ក្រុមចោរ ហ៊ានបាញ់ប្លន់ ប្រជាពលរដ្ឋ ទាំងនៅកណ្តាល ទីប្រជុំជន ដូច្នេះ ហាក់ដូចជា មិនខ្លាចញញើត នឹងសមត្ថកិច្ចទាល់តែសោះ ឬមួយចោរ គិតថា សមត្ថកិច្ច ពុំទាន់ សមត្ថភាព គ្រប់គ្រាន់ ដើម្បី ការពារអសន្តិសុខទាំងនេះ ។ អ្នកខ្លះទៀត ក៏បានចោទជាសំណួរ ដដែលៗថា តើសមត្ថកិច្ច ជាពិសេសគឺ នគរបាលជំនាញ អាចតាមប្រមាញ់ ក្រុមចោរ ដែលកំពុងតែ ក្អេងក្អាងនេះ បានដែរ ឬទេ ឬមួយក៏ អង្គុយ ច្រត់ចង្ការ មើលចោរប្លន់សម្លាប់ ប្រជាពលរដ្ឋ តាមចិត្ត៕

 

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Information

This entry was posted on March 15, 2012 by in ព័ត៌មានក្នុងស្រុក.
%d bloggers like this: