CAMBODIA NEWS TODAY

ព័ត៌មាន ប្រទេសកម្ពុជា ថ្ងៃនេះ

Sony បង្ហាញ​​ ទូរស័ព្ទ Xperia sola ដែលមាន​ អេក្រង់ បញ្ជាដោយ ស្រមោលម្រាមដៃប៉ះ


Sony កាលពី ថ្ងៃអង្គារទី ១៣ ខែមីនា បានប្រកាស បង្ហាញ នូវប្រភេទទូរស័ព្ទ Xperia sola មួយប្រភេទ ដែលជាទូរស័ព្ទដំណើរការ ដោយប្រព័ន្ឋ Android portfolio ចុងក្រោយ គេបង្អស់របស់ក្រុមហ៊ុន។

ឧបករណ៍មួយនេះ មានបំពាក់អេក្រង់ទំហំ ៣,៧អ៊ីញ ប្រភេទ Reality Display ដែលជាបច្ចេកវិទ្យា លើអេក្រង់ មួយ ធ្វើឲ្យការបង្ហាញ រូបភាពផ្សេងៗ បានច្បាស់ល្អ និងមានពន្លឺគ្រប់គ្រាន់ មាន processor ប្រភេទ dual-core ល្បឿន 1GHz មានបច្ចេកវិទ្យា NFC មានកាមេរ៉ា HD ទំហំ ៥ម៉េហ្គាភិកសេល និងដំណើរការដោយប្រព័ន្ឋ Android 2.3 Gingerbread តែក្រុមហ៊ុន បានសន្យាថា នឹងធ្វើការ Update យកប្រព័ន្ឋ Ice Cream Sandwich មកប្រើជាមួយវិញ នៅរដូវក្តៅ ឆ្នាំ២០១២ នេះ។

លោក Calum MacDougall ប្រធានទីផ្សារក្រុមហ៊ុន Sony បាននិយាយថា « ទូរស័ព្ទ Xperia sola ផងដែរ មាន បំពាក់ នូវបច្ចេកវិទ្យាទំនើបបំផុត ដោយយើងមិនចាំបាច់ ប្រើម្រាមដៃ ប៉ះអេក្រង់ផ្ទាល់នោះទេ គ្រាន់តែប្រើ ស្រមោលម្រាមដៃ ក៏អាចបញ្ជាកម្មវិធីរបស់វាបានដែរ។ ទូរស័ព្ទ Xperia sola បានបំពាក់ជាមួយថាមពលរបស់ Sony និងមានអេក្រង់បំពាក់ ដោយបច្ចេកវិទ្យាទំនើបចុងក្រោយ ដោយអេក្រងរបស់វា អាចទទួលដឹង នូវ ស្រមោល ម្រាមដៃ ដែលអ្នកប្រើប្រាស់រៀបនឹងប៉ះលើវា។

ចំពោះទូរស័ព្ទ Xperia sola មានបីពណ៌សម្រាប់ជ្រើសរើស ព័ណ៍ខ្មៅ ស និងក្រហម ហើយនឹង បង្ហាញវត្តមាន នៅលើទីផ្សារលើពិភពលោក នៅក្នុងត្រីមាសទី២ ឆ្នាំ ២០១២នេះហើយ។

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Information

This entry was posted on March 14, 2012 by in ព័ត៌មានអន្តរជាតិ.
%d bloggers like this: