CAMBODIA NEWS TODAY

ព័ត៌មាន ប្រទេសកម្ពុជា ថ្ងៃនេះ

មានអ្នកស្គាល់ ម៉ូតូ Vespa ច្រើន នៅកម្ពុជា


ភ្នំពេញៈ គ្រាន់តែ Vespa បានដាក់តាំងបង្ហាញ នៅខាងមុខ ផ្សារទំនើប ស៊ីធីម៉ល រយៈពេល ប្រមាណត្រឹមតែ ២សប្តាហ៍ប៉ុណ្ណោះ ម៉ូតូប្រភេទនេះ ត្រូវបានគេស្គាល់ និង ចាប់អារម្មណ៍ យ៉ាងខ្លាំង រហូតដល់មានអ្នកខ្លះ បានទិញ យកទៅប្រើប្រាស់ ទាំងបានដឹងរួចហើយថា ម៉ូតូរបស់អ៊ីតាលីនេះ ពុំទាន់មានគ្រឿងបន្លាស់លក់ ទាល់តែសោះ នៅលើទីផ្សារកម្ពុជា ។

លោកវេជ្ជបណ្ឌិត ពិន វណ្ណលី អ្នកឯកទេសវ័យក្មេងខាងត្រចៀក ច្រមុះ និងបំពង់ក នៅគ្លីនិក លីស្រីវីណា ជាតំណាងមន្ទីរពេទ្យ Raffles មួយនៅកម្ពុជា ដែលទើបតែទិញម៉ូតូ Vespa LX-150ie មួយគ្រឿង យ៉ាងថ្មី ស្រឡាង ពីក្រុមហ៊ុន Neshuraqu Cambodia co.,ltd ដែលជាក្រុមហ៊ុន តែមួយគត់ ក្នុងការនាំចូល ម៉ូតូប្រភេទ នេះ នៅកម្ពុជា បានឱ្យដឹងកាលពីថ្ងៃទី៣ ខែមីនា កន្លងទៅនេះថា លោកបានពេញ ចិត្តនឹងម៉ូតូ Vespa នេះជា យូរណាស់ មកហើយ គឺចាប់តាំងពីលោកនៅកុមារភាពមកម្ល៉េះ រហូតដល់លោក ទៅបន្តការសិក្សា នៅប្រទេស វៀតណាម ហើយ នៅទីនោះ ម៉ូតូប្រភេទនេះ ក៏ត្រូវបានគេពេញនិយម ជិះយ៉ាងខ្លាំងផងដែរ ដែលធ្វើឱ្យលោក រឹតតែចង់បានម៉ូតូនេះ មកជិះនៅកម្ពុជា កាន់តែខ្លាំងឡើង ។

លោកបន្ថែមថា ក្រោយពេលបញ្ចប់ការសិក្សានៅប្រទេសវៀតណាម លោកបានស្វែងរកម៉ូតូVespa អស់ជា ច្រើនឆ្នាំ ប៉ុន្តែពុំមានម៉ូតូនេះថ្មីៗសោះ គឺមានតែរបស់ចាស់ៗ រហូតដល់ថ្ងៃចន្ទ ទី២៩ ខែកុម្ភៈកន្លងទៅនេះ  លោកក៏បានឃើញ គេតាំងបង្ហាញម៉ូតូ Vespa ថ្មីៗ នៅផ្សារស៊ីធីម៉ល ទើបលោកចូលទៅសួរនាំ ហើយក៏សុំទិញ ភ្លាមៗតែម្តង ។

លោកថា ខ្ញុំជឿជាក់ទៅលើម៉ូតូ Vespa ទោះបីជាដឹងថា វាពុំទាន់មានគ្រឿងបន្លាស់ លក់នៅកម្ពុជា ក៏ដោយ ពីព្រោះម៉ូតូនេះ មានគុណភាពខ្ពស់ និងធន់ ហើយមានលក្ខណៈ ពិសេសច្រើន ខុសពីម៉ូតូធម្មតា ដូចជា មាន សោរបំពាក់ដោយប្រព័ន្ធសុវត្ថិភាព តួទាំងមូលធ្វើអំពី ដែកថែប កង់របស់វា មិនមានពោះវៀន មិនព្រួយ បារម្ភ រឿងបែកធ្លាយ ព្រមទាំងមានរូបរាង គួរឱ្យទាក់ទាញ រួមទាំងជិះកាន់តែលឿន កាន់តែហ្នឹងដៃ ដែលស័ក្តិសម សម្រាប់មនុស្សគ្រប់វ័យ ។

នាយកក្រុមហ៊ុន Neshuraqu Cambodia co.,ltd លោកលីម ជីហ៊ុយ បានឱ្យដឹងថា ជាង២សប្តាហ៍ ក្នុងការ ដាក់តាំង បង្ហាញម៉ូតូ Vespa កន្លងមកនេះ មានមនុស្សជាច្រើន បានចាប់អារម្មណ៍ ចូលមកសួរនាំ ទាក់ទង ជាមួយ ម៉ូតូ Vespa ដែលជាម៉ូតូមួយធ្លាប់ បានពេញ និយមនៅកម្ពុជា យ៉ាងខ្លាំងនៅមុនឆ្នាំ៧០ ហើយ អ្នកខ្លះ បានទិញ ម៉ូតូប្រភេទនេះផងដែរ ប៉ុន្តែពួកគេទិញ ត្រឹមកម្លាំង១២៥ie ។

លោកបញ្ជាក់ថា លោកវេជ្ជបណ្ឌិត ពិន វណ្ណលី ជាអ្នកបានជិះម៉ូតូ Vespa LX កម្លាំង150ie មុនគេបង្អស់ នៅ កម្ពុជា ដែលនេះជាការពេញចិត្តរបស់លោក ហើយយើងបានលក់ជូនគាត់ នៅក្នុងអំឡុងកាល បញ្ចុះតម្លៃ លើកដំបូង គឺ ៣១០០ដុល្លារ តែតម្លៃធម្មតា គឺរហូតដល់៣៣៥០ដុល្លារ ឯណោះ។

លោក លីម ជីហ៊ុយ បានបញ្ជាក់បន្ថែមទៀតថា តម្លៃម៉ូតូVespa នៅកម្ពុជា ថោកជាងតម្លៃ Vespa នៅប្រទេស វៀតណាម ដែលនៅទីនោះម៉ូតូប្រភេទនេះ មានតម្លៃរហូតដល់ ៤១០០ដុល្លារឯណោះ តែដោយសារ យើងបាន ពិភាក្សា ជាមួយរោងចក្រផលិតម៉ូតូនេះ ហើយត្រូវបានរោងចក្រអនុញ្ញាតឱ្យនាំមកលក់នៅកម្ពុជា ក្នុងតម្លៃ សមរម្យមួយ ក៏ព្រោះតែម៉ូតូនេះ ធ្លាប់បានលក់ដាច់ យ៉ាងខ្លាំង កាលពី អតីតកាល ហើយការ នាំម៉ូតូ Vespa នាពេល នេះ គឺគ្រាន់តែជាការបង្ហាញសាកល្បងប៉ុណ្ណោះ ពុំមែនជាការលក់ជាផ្លូវការនោះទេ ប៉ុន្តែ យើងនឹង សម្រេចបើកលក់ ជាផ្លូវការ នៅរយៈពេល៣ខែទៀត ក្រោយពេលយើងមាន អគារ Showroom មានហាងលក់ គ្រឿងបន្លាស់ និងកន្លែង ជួសជុលត្រឹមត្រូវ ៕

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Information

This entry was posted on March 13, 2012 by in ព័ត៌មានក្នុងស្រុក.
%d bloggers like this: