CAMBODIA NEWS TODAY

ព័ត៌មាន ប្រទេសកម្ពុជា ថ្ងៃនេះ

ពលរដ្ឋខ្មែរ ៤០នាក់ ត្រូវបាន ទាហានសៀម ចាប់ខ្លួន ដោយចោទថា កាប់ឈើ ឆ្លងដែន


ព្រះវិហារៈ ប្រភពព័ត៌មាន ពីខេត្តព្រះវិហារ បានឱ្យដឹងថា ប្រជាពលរដ្ឋខ្មែរ ប្រមាណ៤០នាក់ ដែលឡើង ខ្នងភ្នំដងរែក ខាងលិចប្រាសាទ ព្រះវិហារចម្ងាយ ប្រហែល ៨គីឡូម៉ែត្រ ដើម្បីចូលទៅ ស៊ីឈ្នួល កាប់ឈើ គ្រញូង ឱ្យឈ្មួញ ត្រូវបានទាហានសៀម ចាប់ខ្លួន នាំយកទៅ ក្នុងការិយាល័យរបស់គេ រសៀលថ្ងៃទី១២ មីនា ២០១២ កន្លងទៅនេះ ដើម្បីសួរនាំ ។

ការចាប់ខ្លួននេះ បានធ្វើឡើង ខណៈដែល ប្រជាពលរដ្ឋទាំងនោះ អូសឈើគ្រញូង ដែលសៀម អះអាងថា នៅក្នុង ទឹកដីរបស់គេ ជម្រៅបីគីឡូម៉ែត្រ ហើយត្រូវ បញ្ជូនទៅឃុំខ្លួនបណ្តោះអាសន្ន ក្នុងឃុំរុង ស្រុកកាន់ ថាឡាក់ ខេត្ដស៊ីសាកេត ប្រទេសសៀម ។

ទាហានសៀមចាប់ មានវត្ថុតាងឈើគ្រញូងចំនួន៦០ដុំ រណារដៃ២៧ និងពូថៅដៃចំនួន២០។ ពេលនេះ អាជ្ញាធរ ខេត្ដព្រះវិហារ និងសមត្ថកិច្ចតំបន់នោះ កំពុងតែធ្វើការទំនាក់ទំនង ទៅភាគី អាជ្ញាធរខេត្ដស៊ីសាកេត និងកំពុងតែ ស្រាវជ្រាវរកមុខ សញ្ញាមេឈ្មួញ នៅពីក្រោយ ដែលជួលពលរដ្ឋខ្មែរឱ្យ ចូលទឹកដីសៀម កាប់ឈើ គ្រញូង ។ ពេលនេះដែរ គេបានបង្ហើបឱ្យដឹងថា មានមន្ដ្រីយោធាក្នុងតំបន់នោះ ម្នាក់ឋានន្ដរស័ក្ដិធំ ជាថៅកែ ទិញ ផ្តាច់មុខឈើគ្រញូងនៅតាមជួរភ្នំដងរែកក្នុង ខេត្ដព្រះវិហារ។ ដោយឡែក ប្រជាពលរដ្ឋ ៤០នាក់ ដែល សៀម ចាប់ខ្លួននាពេលនេះ រហូតដល់ព្រឹកថ្ងៃ ទី១៣ ខែមីនា ឆ្នាំ២០១២ មិនទាន់ត្រូវបានដោះលែង មកវិញ នៅឡើយ ។

តាមប្រភពព័ត៌មានពីពលរដ្ឋ ដែលចូលទៅកាប់ឈើគ្រញូងលើ ភ្នំដងរែកបានឱ្យដឹងថា សកម្មភាព កាប់ឈើ គ្រញូង ក្នុងទឹកដីសៀម រយៈពេល ប្រមាណ៦ខែ ចុងឆ្នាំ ២០១១ និងដើមឆ្នាំ២០១២នេះ បានធ្វើឱ្យប្រជាពលករ និងទាហានខ្មែរ រាប់រយនាក់ ដែលឡើងភ្នំដងរែក រកស៊ីកាប់ឈើគ្រញូង ត្រូវបានទាហានសៀមបាញ់ សម្លាប់ និងចាប់យកទៅដាក់គុក ក្នុងប្រទេសសៀមមិនឈប់ឈរ ៕

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Information

This entry was posted on March 13, 2012 by in ព័ត៌មានក្នុងស្រុក and tagged .
%d bloggers like this: