CAMBODIA NEWS TODAY

ព័ត៌មាន ប្រទេសកម្ពុជា ថ្ងៃនេះ

កូកា កូឡា បង្កើន វិនិយោគទុន ជាង១ពាន់ លានបាត នៅក្នុងឆ្នាំ២០១២


ថៃឡង់ដ៏ៈ យោងតាម គេហទំព័រ ថៃឡង់ដ៏ “ឌឹ ណេស៊ិន ម៉ាល់ឌីមេឌៀ”  ចុះផ្សាយ ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១២ ថា កូកា កូឡា បង្កើនប្រាក់ វិនិយោគទុន ជាង១ពាន់ លានបាត នៅក្នុងឆ្នាំ២០១២ ។

ក្រុមហ៊ុនផលិត និងចែកចាយភេសជ្ជៈ ធំជាងគេ លើពិភពលោក ឈ្មោះថា កូកា កូឡា បានប្រកាសថា សម្រាប់ ឆ្នាំនេះ ក្រុមហ៊ុននឹង វិនិយោគទុន នូវទឹកប្រាក់១,២៥ ពាន់លានបាត ដើម្បីបង្កើនខ្សែសង្វាក់ ផលិតកម្ម ឱ្យកាន់តែប្រសើរឡើង នៅក្នុងប្រទេសថៃឡង់ដ៏ ។

ក្រុមហ៊ុនមួយនេះមានបំណងចង់បង្កើនប្រាក់ចំណូលប្រមាណ២០ភាគរយនៅក្នុងឆ្នាំនេះ ។

លោក ឆាវីត ឆារីនដន “Charnvit Chanrindhorn”អនុប្រធានជាន់ខ្ពស់ ទទួលបន្ទុកកិច្ចការ ពាណិជ្ជកម្ម នៅ ថៃណាភី ជាក្រុមហ៊ុនសហដៃគូ វិនិយោគទុន របស់កូកា កូឡា ប្រចាំនៅក្នុងប្រទេសថៃឡង់ដ៏ បានលើកឡើង កាលពី ថ្ងៃចន្ទម្សិលមិញនេះថា ក្នុងឆ្នាំនេះ ក្រុមហ៊ុនមានគម្រោងបង្កើន នីត្រូ-ហតហ្វៀ “Nitro-Hotfill” នៅក្នុងសង្វាក់ ផលិតកម្ម គិតជាទឹកប្រាក់ស្មើនឹង ៦០០លានបាត ។ តាមរយៈការបង្កើន សង្វាក់ផលិតកម្ម នេះដែរ ការវិនិយោគទុន នឹងបង្កើនផលិតកម្មទ្វេដង ដោយអាច ផលិត បាន ៦០០ដប ក្នុងរយៈពេល ១នាទីប៉ុណ្ណោះ ។

លោក ឆាវីត បានបន្ដថា ខ្សែសង្វាក់ផលិតកម្មថ្មីនេះ នឹងជាផ្នែកមួយ ដែលត្រូវបានប្រើប្រាស់ តាមឧបករណ៍ កំណត់ ច្បាស់លាស់ ហើយត្រូវបានបំពាក់រួចរាល់ហើយកាលពីថ្ងៃម្សិលមិញ  ។

អនុប្រធាន ជាន់ខ្ពស់ រូបនេះ បានរំលឹកថា ដោយសារតែឆ្នាំមុន ប្រទេសថៃឡង់ដ៏ ជួបគ្រោះទឹកជំនន់ យ៉ាង ធ្ងន់ធ្ងរ ម្ល៉ោះ ហើយការលក់របស់ក្រុមហ៊ុន បានកើនឡើងត្រឹមតែ ៣ភាគរយប៉ុណ្ណោះ ។

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Information

This entry was posted on March 13, 2012 by in ព័ត៌មានអន្តរជាតិ.
%d bloggers like this: