CAMBODIA NEWS TODAY

ព័ត៌មាន ប្រទេសកម្ពុជា ថ្ងៃនេះ

កម្ពុជា ជាម្ចាស់ផ្ទះ សម្រាប់កិច្ចប្រជុំ ក្រៅផ្លូវការ អគ្គមេបញ្ជាការ កងទ័ពអាស៊ាន


ភ្នំពេញៈ ប្រទេសកម្ពុជា ដែលគេដឹងថា ជាប្រទេស ដែលយឺតយ៉ាវ ជាងគេ ក្នុងការចូល ជាសមាជិក អាស៊ាន នោះ នៅចុងខែមីនា ឆ្នាំ២០១២ ខាងមុខ នឹងបាន ធ្វើជាម្ចាស់ផ្ទះ ក្នុងកិច្ចប្រជុំ ក្រៅផ្លូវការ នៃអគ្គមេបញ្ជាការ កងទ័ពអាស៊ាន លើកទី៩ ហៅកាត់ថា ACDFIM ។

ការប្រជុំនេះ នឹងធ្វើនៅថ្ងៃទី ២៨-៣០ ខែមីនា ឆ្នាំ២០១២ នៅរាជធានីភ្នំពេញ ដែលនឹងចំណាយទឹកប្រាក់ រហូតដល់ ១លានដុល្លារ ដើម្បីរិះរកមធ្យោបាយ ឆ្លើយតប ចំពោះ ការគំរាម កំហែង ផ្នែកសន្តិសុខ ក្នុងតំបន់ និងពិភពលោក។

លោកឧត្តមសេនីយ៍ឯក ឥត សារ៉ាត់ អគ្គមេបញ្ជាការរង និងជា នាយកទីចាត់ការហ្វឹកហ្វឺន នៃកង យោធពល ខេមរភូមិន្ទ បានថ្លែងក្នុងសន្និសីទសារព័ត៌មាន ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១២ នៅទីស្តីការ ក្រសួង ការពារជាតិ កម្ពុជា ថា កិច្ចប្រជុំ ACDFIM នេះ ជាកិច្ចប្រជុំ ដើម្បីកិច្ចសហប្រតិបត្តិ ការរួម និងដំណើរការដើម្បីឆ្លើយ តប ចំពោះ ការគំរាមកំហែង ផ្នែកសន្តិសុខ ដល់បណ្តាប្រទេស នៅក្នុងតំបន់ ដូចជា ការទប់ស្កាត់អំពើភេរវកម្ម អសន្តិសុខក្នុងដែនសមុទ្រ និងរបៀបនៃការ ទប់ស្កាត់ គ្រោះមហន្តរាយ ធម្មជាតិ នៅក្នុងតំបន់អាស៊ាន ទាំង មូល ផងដែរ។

ប្រទេសកម្ពុជា ក្នុងឆ្នាំ២០១២នេះ បានទទួលធ្វើជា ម្ចាស់ផ្ទះក្នុង កិច្ចប្រជុំកំពូលៗ ដែលក្នុងនោះមាន កិច្ចប្រជុំ ក្នុងកំពូលអាស៊ាន ចាប់ពីថ្ងៃទី៣០ មីនា ដល់ថ្ងៃទី៤ ខែមេសាខាងមុខ គឺមានកិច្ចប្រជុំ រដ្ឋមន្ត្រីការបរទេស អាស៊ាន ដែលនឹងធ្វើឡើង នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០១២។ ចំណែកកិច្ចប្រជុំ កំពូលអាស៊ាន ដែលមាន នាយក រដ្ឋមន្ត្រី និងប្រមុខរដ្ឋប្រទេស សមាជិកអាស៊ានទាំង ១០ ចូលរួម គឺនឹងធ្វើឡើង នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០១២។

ចំណែកកិច្ចប្រជុំ រដ្ឋមន្ត្រីការបរទេសអាស៊ាន (AMM) ត្រូវបានគេដឹងថា នឹងពិភាក្សាលើការ ផ្លាស់ប្តូរ ទស្សនៈ ជុំវិញបញ្ហាតំបន់ និងអន្តរជាតិ និងសេចក្តីថ្លែងការណ៍ របស់អាស៊ាន ស្តីពី សិទ្ធិមនុស្ស ដំណោះស្រាយ លើក្រម ប្រតិបត្តិសមុទ្រចិនខាងត្បូង DOC តួនាទី របស់អាស៊ាន ក្នុងសន្និសីទ G20 នៅប្រទេសម៉ិចស៊ិក ព្រមទាំង បញ្ហាប្រឆាំងគ្រឿងញៀន ដែលអាស៊ានកំណត់យកឆ្នាំ២០១៥ គឺតំបន់ អាស៊ាន គ្មានគ្រឿងញៀន។

នៅក្នុងកិច្ចប្រជុំទាំងឡាយ ដែលកម្ពុជាទទួលនេះ កម្ពុជាមានមហិច្ឆតា ចង់ឲ្យអាស៊ានទាំងមូល ពន្លឿនចំពោះ កិច្ចសហប្រតិបត្តិការ ក្នុងតំបន់ឲ្យកាន់តែមាន ប្រសិទ្ធ ភាពបន្ថែមទៀត សម្រាប់ បណ្តា ប្រទេស ដែលនៅ ខាងក្រៅ អាស៊ាន ហើយឲ្យសន្តិសុខ ក្នុងតំបន់មានស្ថិរភាព និងសន្តិសុខ បរិបូរណ៍ ក៏ដូចជា សុខដុមរមណី យកម្ម ទូទាំងពិភពលោកទាំងមូល៕

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Information

This entry was posted on March 13, 2012 by in ព័ត៌មានក្នុងស្រុក.
%d bloggers like this: