CAMBODIA NEWS TODAY

ព័ត៌មាន ប្រទេសកម្ពុជា ថ្ងៃនេះ

៤០ប្រទេស​ ចូលរួមប្រជុំ ស្ដីអំពីបញ្ហា តម្លៃស្បៀង, សុវត្ថិភាព និង ធនធានពិភពលោក


វៀតណាមៈ យោងតាមគេហ ទំព័រវៀតណាម “បាវម័រ” ចុះផ្សាយនៅ ថ្ងៃទី១២ ខែមីនា ឆ្នាំ២០១២ថា មានបណ្ដា ប្រទេសប្រមាណ ៤០ប្រទេស ចូលរួមប្រជុំគ្នា ដោយពិភាក្សាអំពីបញ្ហាតម្លៃស្បៀង សុវត្ថិភាព និងធនធានពិភព លោក ។

នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០១២ នាទីក្រុងហាណូយ ប្រទេសវៀតណាម មានបើកកិច្ចប្រជុំធំមួយ ដោយមានបណ្ដា មេដឹកនាំអង្គការសង្គមស៊ីវិល ចូលរួមមកពី ប្រទេសចំនួន៤០នៅទូទាំងពិភពលោក ក្នុងនោះមានវត្ដមានអង្គការ ស្បៀង និងកសិកម្ម សហប្រជាជាតិ ហៅកាត់ថា “FAO” ប្រចាំតំបន់អាស៊ី ប៉ាស៊ីហ្វិក ចូលរួមក្នុងកម្មវិធីនេះ ។

គួរបញ្ជាក់ថា កិច្ចប្រជុំធំនេះមាន រយៈពេល៥ថ្ងៃ ហើយគណៈប្រតិភូដែលបានចូលរួមក្នុងអង្គប្រជុំ នឹងពិភាក្សាគ្នា លើនិន្នាការនៃតម្លៃស្បៀង លើពិភពលោក សុវត្ថិភាពស្បៀង ភាពក្រីក្រ និងការដាក់តាំងពិព័រណ៍ ធនធានធម្មជាតិ ផងដែរ ។

អង្គការ ហ្វាវ “FAO ” និងអង្គការកិច្ចសហប្រតិបត្ដិការអភិវឌ្ឍន៍និងសេដ្ឋកិច្ច ហៅកាត់ អូអឺសេដេ “OECD ” ព្យាករណ៍ថា តម្លៃផលិតផលប្រើប្រាស់ នឹងបន្ដកើនឡើងខ្ពស់រហូតដល់ចុងឆ្នាំនេះ តម្លៃផលិតផលគួរឱ្យកត់សម្គាល់ គេឃើញមានតម្លៃអង្ករ ប្រមាណ៤០ភាគរយ ពោត៤៨ភាគរយ ស្រូវសាលី២៧ភាគរយ ។

សូមបញ្ជាក់ថា នៅក្នុងតំបន់អាស៊ី ប៉ាស៊ីហ្វិក មានពលរដ្ឋក្រីក្រ ប្រមាណ៥៧៨លាននាក់ ក្នុងនោះសរុបស្ថិតិអ្នកក្រីក្រ មាន៦២ភាគរយ នៅទូទាំង ពិភពលោក ។ កំណើនប្រជាពលរដ្ឋចេះតែបន្ដកើនឡើងខ្ពស់ ប៉ុន្ដែធនធានកសិកម្ម និង ផ្ទៃដីកាន់តែខ្សត់ និងចង្អៀត ។ លើសពីនេះ តម្លៃប្រេងត្រូវបាន គេចាត់ទុកថា កើនឡើងខ្ពស់ ដែលបង្កផលប៉ះពាល់ ដល់តំបន់អាស៊ី ខណៈដែលស្ថានភាពអាកាសធាតុប្រែប្រួលផងដែរ ។ កត្ដានេះហើយដែលធ្វើឱ្យ បង្កផលប៉ះពាល់ ដល់សុវត្ថិភាពស្បៀង ។ រីឯបញ្ហាសន្ដិសុខសង្គមវិញក៏មិនទាន់មានស្ថិរភាពប៉ុន្មានដែរ ៕ 

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Information

This entry was posted on March 12, 2012 by in ព័ត៌មានអន្តរជាតិ.
%d bloggers like this: