CAMBODIA NEWS TODAY

ព័ត៌មាន ប្រទេសកម្ពុជា ថ្ងៃនេះ

ឥណ្ឌូនេស៊ី ចំណាយលុយ ជាង៩០២លានដុល្លារ ដើម្បីបង្កើតអាកាសយានដ្ឋានថ្មី នៅភាគខាងលិច ចាវ៉ា


ឥណ្ឌូនេស៊ីៈ យោងតាមទីភ្នាក់ងារ ព័ត៌មានចិន ចុះផ្សាយនៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០១២ថា ឥណ្ឌូនេស៊ី គ្រោងចំណាយប្រាក់ ប្រមាណ ៩០២លានដុល្លារ ដើម្បីស្ថាបនាអាកាសយានដ្ឋានថ្មី នៅភាគខាងលិច ចាវ៉ា ។

ប្រព័ន្ធផ្សព្វផ្សាយ ក្នុងស្រុក បានផ្សព្វផ្សាយថា ក្រសួងសាធារណការ ឥណ្ឌូនេស៊ី បានរៀបចំស្នើមូលនិធិសម្រាប់ គម្រោងស្ថាបនា អាកាសយានដ្ឋាន នៅភាគខាងលិច ចាវ៉ា “Java” ហើយនឹងប្រតិបត្ដិការនៅក្នុងឆ្នាំ២០២០ ។ គោលបំណង សំខាន់ នៃការបង្កើត អាកាសយានដ្ឋានថ្មីនេះ ដើម្បីបង្កើនសន្ទុះសេដ្ឋកិច្ច នៅក្នុងខេត្ដមួយ នេះឱ្យកាន់តែ ប្រសើរឡើង ។ផ្អែកតាម គម្រោងការ មួយនេះ ទឹកប្រាក់ត្រូវសាងសង់នឹងមានចំនួន៨,២រយពាន់លានរ៉ូពី ស្មើនឹងទឹកប្រាក់ប្រមាណ ៩០២លានដុល្លារ សហរដ្ឋអាមេរិក ដោយមាន ការចូលរួម ពីដៃគូវិនិយោគទុនឯកជនផងដែរសម្រាប់ដំណើរការនូវ គម្រោងការមួយនេះ ហើយគេរំពឹងថា បន្ទាប់ពីគម្រោងនេះ បានបញ្ចប់ នឹងទាក់ទាញក្រុមវិនិយោគិនកាន់តែច្រើន ឡើងចូលមកបណ្ដាក់ទុនបន្ថែមនៅក្នុងប្រទេសឥណ្ឌូនេស៊ី ។

គួរបញ្ជាក់ជាថ្មីថា គម្រោងការស្ថាបនា អាកាសយានដ្ឋាននេះ ត្រូវបានផ្អាក ឬពន្យាពេល អស់ពេល២-៣ឆ្នាំមក ហើយ ព្រោះបណ្ដា វិនិយោគិន ជាច្រើនមិនបានទាក់ទង ជាមួយរដ្ឋាភិបាល កណ្ដាលដើម្បីគាំទ្រ ដល់គម្រោងការនេះ ។

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Information

This entry was posted on March 12, 2012 by in ព័ត៌មានអន្តរជាតិ.
%d bloggers like this: