CAMBODIA NEWS TODAY

ព័ត៌មាន ប្រទេសកម្ពុជា ថ្ងៃនេះ

វាចាម្ចាស់ប្លុក !


សួស្តី ! លោកអ្នក ជាទីគោរពរាប់អាន  !

ដើមឡើយ ខ្ញុំគ្រាន់តែជាក្មេង ចូលចិត្តរៀនសូត្រ នៅជនបទ ប៉ែកខាងលិច ប្រទេសម្នាក់ ដែល បានកំព្រាម្តាយ តាំងពី អាយុ១២ឆ្នាំ ហើយក៏ ធ្លាប់បាន បោះបង់ចោល ការសិក្សាត្រឹម កម្រិតថ្នាក់ ទី១០ផងដែរ ដោយសា កត្តាជីវភាព រស់នៅ ខណៈដែល បន្ទុកគ្រួសារ ទាំងមូល ត្រូវធ្លាក់ទៅលើ ឳពុក តែម្នាក់របស់ខ្ញុំ ដែលមានវ័យ៥០ឆ្នាំ ប្លាយ ហើយនោះ។

ក្រោយពីសាកល្បង រៀនរស់ និង ចិញ្ចឹមខ្លួនឯង អស់រយៈពេល ប្រមាណជិត ១ឆ្នាំមក តាមការ សង្កេត ធ្វើឱ្យខ្ញុំយល់ថា ការរស់នៅ ដោយប្រើ កម្លាំងពលកម្ម ចិញ្ចឹមជីវិត តែមួយបែប មិនអាច ឱ្យខ្ញុំ មានសមត្ថភាព គ្រប់គ្រាន់ ក្នុងការ ចាប់យកឱកាស ការងារណាមួយ បានយ៉ាង សមរម្យ នោះទេ ហើយនៅក្នុង សង្គមបច្ចុប្បន្ន នេះទៀតសោត ក៏ពុំសូវបាន ផ្តល់តម្លៃសមរម្យ សម្រាប់ ពលករនៅឡើយដែរ ដូច្នេះហើយ ទើបខ្ញុំខិតខំ យ៉ាងណា ត្រូវតែប្រឹងប្រែងរៀនសូត្រ បន្ថែម ទៀត ។ ទោះជាមិនបាន រៀននៅសាលាល្អៗ លក្ខណៈ ស្តង់ដា បរទេស ក៏បាន រៀន ពីសាលា គ្មានរបងខ្លះដែរ ទោះជាមិនបានរៀនផ្ទាល់ ពីសាស្ត្រាចារ្យជំនាញ ក៏បានរៀនពីនាខ្វែក រៀន ពីអាចយ រៀនពីសូវភាវ រៀនពីឆាវឆាវ និង រៀនពីជនគំរូ មួយចំនួនទៀត ខ្លះដែរ ។ តែនេះ គ្រាន់តែជា ប្រវត្តិត្រួសៗ របស់ខ្ញុំ តែប៉ុណ្ណោះ ប៉ុន្តែ អ្វីដែលខ្ញុំ ចង់យកមក និយាយនៅពេលនេះ គឺថា គ្មានអ្នកណាម្នាក់ អាចរស់នៅ តែម្នាក់ឯង ធ្វើការតែឯង ឬចេះដឹង ដោយខ្លួនឯង ទាំងអស់នោះទេ គឺចាំបាច់ ណាស់ ត្រូវមាន មិត្តភក្តិ បងប្អូន ដើម្បី ចូលរួមផ្តល់ ជាគំនិត ចែករំលែក ដើម្បីដើរ ទៅរកការអភិវឌ្ឍន៍ ទាំងអស់គ្នា ដូច្នេះហើយ ទើបខ្ញុំ យល់ថា ត្រូវតែធ្វើអ្វីមួយ ដើម្បីទទួលយោបល់ ពីបងប្អូន មិត្តៗទាំងអស់គ្នា និងចូលរួម យោបល់ទៅវិញ ដើម្បីបង្កើត ជាទំនាក់ទំនង មួយឡើង ។

ខ្ញុំសង្ឃឹមថា ប្លុក ដែលមានឈ្មោះថា Cambodiaplay នៅក្នុង WordPress មួយនេះ នឹងជួយ កសាង ទំនាក់ទំនង របស់យើង ព្រមទាំង ក្លាយជាទីជក់ចិត្ត កម្សាន្ត ដល់បងប្អូន ប្រិយមិត្ត គ្រប់គ្នា ក្នុងការ ចាប់យកប្រយោជន៍ ផ្សេងៗ ទៅតាមការគួរ ហើយខ្ញុំក៏រំពឹងថា នឹង ទទួលបាន មកវិញ នូវការ ណែនាំយ៉ាងយក ចិត្តទុកដាក់ ពីបងប្អូន ប្រិយមិត្ត ជាទីគោរពរាប់អានទាំងអស់ គ្នាវិញផងដែរ ៕

ពីខ្ញុំ CBP

សូមអរគុណ !

One comment on “វាចាម្ចាស់ប្លុក !

  1. បា ហត្រា
    March 10, 2012

    សួស្តី ក្រុមការងារ ប្លុក Cambodiaplay ជាទីរាប់អាន ខ្ញុំរីករាយណាស់ ដែលបានចូលមកកាន់ប្លុក មួយនេះ តើពួកលោក អាចឱ្យខ្ញុំបានចូលរួម សហការជាមួយ ដែរឬទេ ?

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Information

This entry was posted on March 9, 2012 by in អំពីយើង.

Navigation

%d bloggers like this: