CAMBODIA NEWS TODAY

ព័ត៌មាន ប្រទេសកម្ពុជា ថ្ងៃនេះ

រឿងនិទានៈ អ្នកនិយាយមិនស្លាប់ ! ស្លាប់អ្នកបន្ទោរ


កាលពីព្រេងនាយ មានស្តេចត្រាញ់មួយអង្គ ពិការភ្នែកមួយចំហៀង បានគ្រប់គ្រងលើកោះមួយ ដែលនៅដាច់ឆ្ងាយ ពីដែនដីនានា ។ គ្រប់មនុស្សម្នា ទាំងឡាយ រស់នៅលើកោះនោះ តែងតែខ្លាចរអារ មិនដែលមាន នណាម្នាក់ ហ៊ាននិយាយ ឬធ្វើអ្វី ប៉ះពាល់ដល់ចិត្ត ស្តេចត្រាញ់ នោះឡើយ ហើយឱ្យតែ អ្នកណាម្នាក់ ថាគាត់ ជាជនពិការភ្លាម ស្តេចនឹងឱ្យទាហាន ចាប់យកទៅ ប្រហារជិវិតភ្លាម មិនគិតថា ជាអ្នកណានោះទេ ។

ស្តេចត្រាញ់មានប្រពន្ធ ៣នាក់ ហើយនារីទី៣ ដែលមានអាយុប្រមាណ២៥ឆ្នាំ គឺជាមនុស្ស ដែលស្តេចស្រលាញ់ ជាងនណាៗទាំងអស់ ។ ស្នំឯកក៏ជាមនុស្សម្នាក់ ដែលស្តេចតែងតែយកទៅតាមរាងរាល់ថ្ងៃ មិនថាទៅបំពេញ ការងារ ឬទៅដើរកម្សាន្តនោះទេ ។ ថ្ងៃមួយ ស្តេច ត្រាញ់ បាននាំ កំណាន់ចិត្តវ័យក្មេងរបស់ខ្លួន ទៅបរបាញ់សត្វ ក្នុងព្រៃ លុះដល់ព្រៃធំ ក៏ស្រាប់តែឃើញប្រឹស មួយក្រុម ដែល នៅក្នុង ចំណោមនោះ មានប្រឹសមួយក្បាលដែរ ដែលពិការភ្នែកមួយចំហៀង ដូចស្តេច ហើយក្រៅពីនោះ ក៏សុទ្ធតែជាប្រឹស មាន កាយសម្បទា គ្រប់គ្រាន់ និង ស្វាហាប់ទាំងអស់ ។ ស្តេចគ្រាន់តែក្រឡែកឃើញ ប្រឹសភ្លាម ក៏ទាញធ្នូបាញ់ផ្លេត ប៉ុន្តែដោយសាខ្លួន មានភ្លឺភ្នែកតែម្ខាង ធ្វើឱ្យគ្រាប់ព្រួញ ហោះទៅ ពុំបានត្រូវចំប្រឹសណាមួយទាល់តែសោះ តែទៅត្រូវចំនឹងដើមឈើទៅវិញ ដែលបណ្តាលឱ្យប្រឹស ទាំងអស់ ផឹតភ័យ ស្ទុះរត់ឆ្លេឆ្លា ពេញព្រៃ ដោយឡែកប្រឹសដែលខ្វាក់ភ្នែក ក៏ភ័យដូច្នោះដែរ តែមិនដឹង រត់ទៅណា ក៏រត់ឆ្លេឆ្លាៗ រួចក៏ស្ទុះទៅបុក ដើមគគីមួយដើម ដែលនៅក្បែរស្តេច និងស្នំឯក ព្រមទាំងមន្រ្តីនៅក្បែនោះ បណ្តាល ឱ្យសន្លប់ បាត់ទៅ ស្តេចឃើញដូច្នោះ ហាក់ដូចជា ឆ្ងល់ក្នុងចិត្ត ក៏ឱ្យសេនា ចុះទៅអូសប្រឹសនោះមក  ពេលអូស មកជិត ទើបដឹងថា ប្រឹសនោះពិការភ្នែកមួយចំហៀង បាត់ទៅហើយ  ពេលនោះ ពុំមាននណាម្នាក់ ហ៊ាននិយាយអ្វីឡើយ។ ពេល ឃើញដូចនោះ ស្នំកំណាន់ចិត្តស្តេច ក៏បានលាន់មាត់ថា ” មើលចុះថា ព្រះអង្គទៅ ទ្រង់ពិការ ភ្នែកបាញ់ ប្រឹសមិនត្រូវ ត្រូវចំដើមឈើ ហើយចុះអាប្រឹសនេះ ពិការភ្នែកដែរ ភ័យខ្លាំង រត់បុកដើមឈើទៅទៀត ” ។ ឭតែស្នំ និយាយ យ៉ាងនេះ ពួកមេនំមេនាង ដែលហែហមស្នំឯកទៅ កម្សាន្តព្រៃ ទប់សំណើចមិនបាន ក៏នាំគ្នា សើច យ៉ាងកខឹក ស្តេចឃើញ ដូចនោះ មុខឡើងក្រហម ទ្រាំមិនបាន ស្តេចក៏ត្រាស់ បញ្ជា ឱ្យសេនា យកភីលៀង ហែហមទាំងនោះ ទៅប្រហារជីវិត តែម្តងទៅ ។ ស្នំឭដូច្នោះ មានការរអៀសខ្លួន ក៏ប្រញាប់ចុះពីលើសេះ សុំរាជ ប្រទាន ទោសពីស្តេច ។ ស្តេចក៏បានមានព្រះបន្ទូលថា ” ស្នំឯក នាងគ្មានកំហុសទេ ព្រោះនាងបានពោល ដោយស្មោះត្រង់ និងពុំមានចិត្តចំអកឱ្យយើងឡើយ តែភិលៀងទាំងនោះ បានដឹង យ៉ាងច្បាស់ និងបានសើច ចំអក ដល់យើង ក៏ព្រោះតែឭសម្តីស្នំឯក ដូច្នេះពួកនាងទើបជាមនុស្ស ព្រហើនពិតមែន សមនឹងប្រហារជីវិត ណាស់” ។ បន្ទូលរួច ស្តេច ក៏លើកស្នំ ក្រោកឡើងរួច ត្រឡប់ទៅព្រះនគរវិញ។

រឿងនេះ ចង់បង្ហាញឱ្យឃើញថា មនុស្សត្រូវចេះប្រុងប្រយ័ត្ន ចំពោះអកប្បកិរិយារបស់ខ្លួន នៅគ្រប់ កាលទេសៈ ទាំងអស់ ហើយ មុននឹង ត្រាប់តាមជនណាមួយ ក៏ត្រូវចេះធ្វើការវិនិច្ឆ័យ ឱ្យបាន ត្រឹមត្រូវដែរ ។ អ្វីដែលត្រូវ យកមកអនុវត្ត ជាងនេះទៅទៀតនេះ គឺត្រូវធ្វើតាម ការគិត កុំធ្វើទៅតាមអារម្មណ៍ ឬទម្លាប់ ដែលនាំឱ្យមាន កំហុស ឆ្គង ក្នុងស្ថានការណ៍ ណាមួយ ។ យ៉ាងណាម៉ិញ ភិលៀងទាំង អម្បាល់ ម៉ាណ ដែលស្លាប់នៅ ក្នុងសាច់ រឿងនេះ ក៏ដូច្នោះដែរ ព្រោះតែផ្ទុះសំណើច ដោយមិនបានគិតពិចារណា ឱ្យបានម៉ត់ចត់ ទើបត្រូវអស់ អាយុ ទាំងវ័យក្មេងដូច្នេះ ។ ចំណែកស្តេចវិញ ថ្វីត្បិតតែឃោរឃៅ ឱ្យសេនា យកភិលៀងទៅសម្លាប់ ក៏ពិតមែន តែ ស្តេក៏ចមាន ការ ពិចារណា ខ្ពស់ និងមានការបែងចែកគុណ និងទោស ត្រឹមត្រូវ ផងដែរ បើស្តេចធ្វេសប្រហែសបន្តិច ឬក៏ធ្វើទៅតាមអារម្មណ៍ ដែលកំពុង ខឹង សម្បារនោះ ក៏ទំនងជាមើលមិនដឹងពីអចេតនា ចំអករបស់ស្នំឯកឡើយ ម្ប៉ាងវិញទៀត ស្នំឯកគឺជាមនុស្សម្នាក់ដែលស្តេច ស្រលាញ់ បំផុត ទោះជាត្រូវដាក់ទោស ក៏មិនត្រូវដល់ថា្នក់ ប្រហារជីវិតនោះដែរ យ៉ាងនេះហើយគឺចង់បង្ហាញ ឱ្យមនុស្សចេះស្គាល់ ស្ថានភាព របស់ខ្លួន ៕

សូមអរគុណ ! សូមជួយរិះគន់ និងផ្តល់ជាគំនិតផង

 

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Information

This entry was posted on March 9, 2012 by in ព័ត៌មានក្នុងស្រុក.
%d bloggers like this: