CAMBODIA NEWS TODAY

ព័ត៌មាន ប្រទេសកម្ពុជា ថ្ងៃនេះ

ការស្វែងរក ​ជោគជ័យ​ ក្នុងជីវិត


ការស្វែង រកជោគជ័យ ក្នុងជីវិត របស់មនុស្ស ម្នាក់ៗ មានលក្ខណៈ ផ្សេងៗពីគ្នា ។ គេមិន ទទួល ស្គាល់ថា លទ្ធផលមួយរបស់អ្នក ជាជោគជ័យឡើយ បើបំណងដែលបាន សម្រេចនោះ មិន បានធ្វើឱ្យអ្វីមួយ រីកចម្រើន ដើម្បីឆ្ពោះទៅរកសុភមង្គល និង ការអភិវឌ្ឍ ។

បំណងរបស់ មនុស្សគ្រប់គ្នា ក៏ប្រហែលជា មានតែ២ប៉ុណ្ណោះ នោះគឺនិរន្តភាពនៃសុភមង្គល និង កិត្តិយស ហើយដើម្បី បាន ប្រដូច នូវ ពាក្យមួយ ឃ្លានេះ មនុស្សជាច្រើន បានខិតខំ ប្រឹង ប្រែង ស្ទើតែពេញមួយជីវិត ទៅតាមការគិត ឃើញ របស់ខ្លួន ដោយ មិនបាន ទាំង ខ្វល់ នូវបរិយាកាស ជុំវិញផង ។ អ្នកខ្លះយល់ថា ដើម្បី បាន ស្ថេរភាព សុភមង្គល មានតែខ្លួនមាន ចំណេះដឹង ខ្ពង់ខ្ពស់ ទេ ទើបញ៉ាំងឱ្យអ្វី ល្អប្រសើរបាន ដែលពួកគេ បានដៅ បំណង ទៅរក ភាពជាមនុស្ស ពោពេញ ដោយ ចំណេះដឹង អាចជា បណ្ឌិត បញ្ញវ័ន សាស្រ្តាចារ្យ ដែល មនុស្សជាច្រើន ទទួល ស្គាល់ និង ឱ្យតម្លៃ ។ តែអ្នកខ្លះ ទៀត ពុំបានឱ្យតម្លៃ ចំពោះការ ចេះដឹង ប៉ុន្មានទេ គេគិត ថាគ្មាន នណា ម្នាក់ ចេះគ្រប់អ្វីៗ ទាំងអស់ នោះទេ ទោះបណ្ឌិតក៏ដោយ ដូច្នេះបើចង់ ទទួល បាននូវភាព ចេះ ដឹង គ្មានដែនកំណត់នោះ ក៏ប្រហែលជាអ្នកនោះ ត្រូវរៀន សូត្រ រហូត ដោយចំណាយពេល មួយ ជីវិត តែម្តង ដែលបំណង នេះ ហាក់បី ដូចជាយូរ…យូរអើយសែនយូរ ទម្រាំទទួលបាន សុភមង្គល ជា និរន្ត ។ គេគិតថា អ្នកមាន សុភមង្គល ក៏ប្រហែលជា មនុស្ស មាន ទ្រព្យសម្បត្តិ មិន ខ្វះ ដែលអាចទិញអ្វីៗ ក៏បានស្ទើតែ ទាំងអស់ ឬអាចដូច នឹងពាក្យ ដែលគ្រប់គ្នានិយម និយាយ លេង តៗគ្នាថា “មានប្រាក់ អាចហៅខ្មោច ឱ្យមកកិនម្សៅបាន” ដូច្នេះ មានតែខិតខំ ធ្វើ យ៉ាង ណា ដើម្បីឱ្យខ្លួនក្លាយជា សេដ្ឋី នោះឯង ទើបទិញយក សុភមង្គល និងកិត្តិយស បាន ដែលការ ធ្វើយ៉ាងនេះ ត្រូវម៉ាច់!! ត្រូវម៉ាច់តែម្តង … ត្រូវចំនឹង ពិភពលោក នាពេលបច្ចុប្បន្ន ពិសេស ប្រទេសកម្ពុជា ដែលមនុស្ស ស្ទើរគ្រប់គ្នា ដែលភាគច្រើនជាយុវវ័យ ក៏ដូចជា បុគ្គល សម្ភារៈ និយម មួយចំនួនទៀត បានឱ្យតម្លៃ យ៉ាងពិសេស។ ចំណែកមនុស្សមួយចំនួនទៀត អាចនឹង យល់ផ្សេងពីទស្សនៈ ពីរយ៉ាង ខាងលើ។ ដើម្បីឱ្យបាន សុភមង្គល ឬសេចក្តីសុខ ពេញ មួយ ជីវិត នោះ ពួកគេ ក៏ប្រហែលជាខិតខំរិះរកវិធី ធ្វើយ៉ាងណា ដើម្បីក្លាយជាមនុស្ស ដែលមាន ឥទ្ធិពល លើអ្នកណាៗ ទាំងអស់ ធ្វើដូចនេះមិនមានអ្វីមួយ អាចមាន ឥទ្ធិពល មកលើ គេទេ គេអាចមានសុភមង្គល ពេញមួយជីវិត បើសិនបំណងរបស់ពួកគេនោះ បានសម្រេច ។

ចុះដើម្បីបានសុភមង្គល មានតែវិធីប៉ុណ្ណឹងទេឬ ? មិនមែនមានតែប៉ុណ្នឹងទេ សម្រាប់រូបខ្ញុំ ទស្សនៈទាំង៣ខាងលើ មិនមែនជាសុភមង្គល មួយជីវិត នោះទេ ហើយបើនិយាយពី ការប្រឹង ប្រែង ដើម្បីបានកិត្តិយសវិញ ក៏គ្រាន់តែ ជាកិត្តិយសមួយ ដែលទទួលស្គាល់ ដោយមនុស្ស ចោះចំពោះតែប៉ុណ្ណោះ ពីព្រោះមានរូបខ្ញុំម្នាក់ បានមិនគាំទ្របាត់ទៅហើយ  ។ ចុះមានអ្វីទៀត?

នោះខ្ញុំគ្រាន់តែចង់និយាយថា មនុស្សពុំអាចដេកលក់បានស្កប់ស្កល់ឡើយ បើសិនជា នៅមានជំពាក់ បំណង ណាមួយ មិនទាន់បាន ធ្វើឱ្យសម្រេច តែបើសិនជាដេកលក់វិញ នោះក៏ប្រហែលជាដេក តែរូបរាង្គកាយប៉ុណ្ណោះ

មនុស្ស កើតមកត្រូវតែ តាំងនូវគោលបំណងណាមួយ ឱ្យបានច្បាស់លាស់ ហើយឱ្យគោល បំណងនោះ មានប្រយោជន៍សម្រាប់មនុស្សជាតិទាំងមូល  ដូច្នេះ អ្នកត្រូវតែសួរខ្លួនឯង និង ស្វែងយល់ ឱ្យបានច្បាស់ ពីគោលបំណងរបស់ខ្លួន កាលណាអ្នកដឹងច្បាស់ហើយ ព្រមទាំង ព្យាយាមធ្វើឱ្យសម្រេច នូវគោលបំណងនោះ ទើបជាការល្អ ដែលគេហៅថា ការទទួលជោគ ជ័យយ៉ាងពិតប្រាកដ ៕CBP

2 comments on “ការស្វែងរក ​ជោគជ័យ​ ក្នុងជីវិត

  1. vicheth
    March 10, 2012

    ពិតជាល្អមែន

  2. បា ហត្រា
    March 10, 2012

    មែនហើយ ! គ្មាននណាម្នាក់ដែល មិនចង់បាន សេចក្តីសុខ និងកិត្តិយសនោះទេ ។ មនុស្សរមែង ចង់បានអ្វីមួយ ដែលនៅជាអមតៈ ហើយរបស់ដែលអមតៈនោះ គឺជាជីវិតរបស់ខ្លួនឯងនោះ គឺប្រសើរបំផុត ប្រសើរជាងមានសេចក្តីសុខមួយជីវិតទៅទៀត ។

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Information

This entry was posted on March 9, 2012 by in ព័ត៌មានក្នុងស្រុក.
%d bloggers like this: